ព្រះត្រៃបិដក ភាគ ៣៧
ពោជ្ឈង្គឆដ្ឋក
[៥២២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធម៌ជាអាហារ និងធម៌មិនមែនជាអាហារ នៃនីវរណៈ ទាំង៥ផង នៃពោជ្ឈង្គ ទាំង៧ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។
[៥២៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត និងការធ្វើឲ្យច្រើន នូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើង ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងបដិឃនិមិត្តនោះ
ID: 636852158202858156
ទៅកាន់ទំព័រ៖