ព្រះត្រៃបិដក ភាគ ៣៧

​មិច្ឆត្ត​វគ្គ​


 [​៥៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​នូវ​ភាវៈ​ខុស​ផង​ ​នូវ​ភាវៈ​ត្រូវ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​
 [​៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាវៈ​ខុស​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​មិច្ឆាទិដ្ឋិ១​។​បេ​។​ ​មិច្ឆាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភាវៈ​ខុស​។​ ​
 [​៦១​]​ ​ភាវៈ​ត្រូវ​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភាវៈ​ត្រូវ​។​ ​
 [​៦២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ធម៌​ ​ជាអកុសល​ផង​ ​នូវ​ធម៌​ជាកុសល​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ដាប់​នូវ​ធម៌​នោះ​ចុះ​។​ ​
 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​មិច្ឆាទិដ្ឋិ​ ​១​។​បេ​។​ ​មិច្ឆាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ជាអកុសល​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636851754005139369
ទៅកាន់ទំព័រ៖