ព្រះត្រៃបិដក ភាគ ៣៧

​គង្គា​បេយ្យាល​


 [​១៨៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​គង្គា​ ​ជា​ធម្មជាតិ​ហូរ​ទៅកាន់​ទិសខាងកើត​ ​ទេរ​ទៅកាន់​ទិសខាងកើត​ ​ជ្រាល​ទៅកាន់​ទិសខាងកើត​ ​ដូចម្តេច​​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះឯង​។​ ​
 [​១៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅកាន់​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ចំរើន​សេចក្តី​ឃើញត្រូវ​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636852085994178056
ទៅកាន់ទំព័រ៖