ព្រះត្រៃបិដក ភាគ ៣៧
អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
គង្គាបេយ្យាលវារៈ សរសេរដោយសង្ខេបទេ អ្នកប្រាជ្ញ គួរឲ្យពិស្តារ ក្នុងបេយ្យាលផងចុះ។
ឧទ្ទាននៃគង្គាបេយ្យាលនោះ គឺ
ពោលអំពីទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក អំពីទន្លេហូរទៅកាន់សមុទ្រ មាន៦លើក រួមជាធម៌ មាន១២លើក ព្រោះហេតុនោះ ទើបហៅថា មួយវគ្គ។ និយាយអំពីមគ្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ ដូចទន្លេ ដែលហូរទៅកាន់ទិសខាងកើត មានក្នុងគង្គាបេយ្យាល រួមជា១២លើក ចាត់ថាចប់ឧបមាទី១។
ID: 636852088027324345
ទៅកាន់ទំព័រ៖