ព្រះត្រៃបិដក ភាគ ៣៨
            
        
        
            
            
                
                សុត្តន្តបិដក
សំយុត្តនិកាយ មហាវារវគ្គ 
ទសមភាគ
សតិប្បដ្ឋានសំយុត្ត
អម្ពបាលិវគ្គ
 [១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវន
(១) ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ។
(១) អម្ពបាលិវននេះ គឺព្រៃស្វាយ ដែលនាងអម្ពបាលិ បានដាំទុកធ្វើសួនឱទ្យានរបស់នាង។ តមក នាងបានស្តាប់ធម្មទេសនា របស់ព្រះសាស្តា មានចិត្តជ្រះថ្លា ទើបឲ្យកសាងព្រះវិហារ ក្នុងឱទ្យាននោះ ហើយវេរថ្វាយចំពោះព្រះអង្គ។ អដ្ឋកថា។
             
            
         
        
            
                ID: 636852233929839492 
                
            
            
                ទៅកាន់ទំព័រ៖