ព្រះត្រៃបិដក ភាគ ៣៨
[១៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែនពួកអ្នកកោសល។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។ ទ្រង់ត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាភិក្ខុថ្មី ទើបនឹងបួស ទើបតែនឹងមកកាន់ធម្មវិន័យនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ អ្នកទាំងឡាយ គប្បីឲ្យសមាទាន ឲ្យសេពគប់ ឲ្យតាំងនៅក្នុងការចំរើនសតិប្បដ្ឋាន ទាំង ៤។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច។
[១៥] ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមកអាយ ចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្ត មានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បី សេចក្តីដឹងនូវកាយ តាមសភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង នូវវេទនា តាមសភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី
ID: 636852235977916635
ទៅកាន់ទំព័រ៖