ព្រះត្រៃបិដក ភាគ ៣៨

​បញ្ញា​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ដឹងខ្លួន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​មានស្មារតី​ ​មាន​សេចក្តី​ដឹងខ្លួន​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ដល់​អ្នក​ទាំងឡាយ​។​
 ​[​១២៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​នេះ​ ​មាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​មាន​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​រឿយ​ ​ៗ​ ​ហើយ​ ​បណ្តា​ផល​ទាំង​ ​២​ ​ផល​ណាមួយ​ ​នឹង​បាន​ជា​ប្រាកដ​ ​គឺ​នឹង​បានសម្រេច​ ​នូវ​ភាពជា​ព្រះអរហន្ត​ ​ក្នុង​បច្ចុប្បន្ន​ទាន់ភ្នែក​ ​ឬ​បើ​មាន​ឧបាទានក្ខន្ធ​សេសសល់​នៅ​ ​ក៏​គង់​នឹង​បានសម្រេច​ ​នូវ​ភាពជា​ព្រះ​អនាគាមី​បុគ្គល​ ​ពុំខាន​ឡើយ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636852264152368122
ទៅកាន់ទំព័រ៖