ព្រះត្រៃបិដក ភាគ ៣៨
[១៣១] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ឆន្ទៈឯណាមានក្នុងចិត្ត ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។
[១៣២] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ឆន្ទៈឯណា មានក្នុងធម៌ ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។
[១៣៣] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវកាយ
ID: 636852264616524670
ទៅកាន់ទំព័រ៖