ព្រះត្រៃបិដក ភាគ ៣៨
ក្នុងកាយ កាយឈ្មោះថា ភិក្ខុនោះបានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវកាយ។
[១៣៤] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ វេទនា ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះកំណត់ដឹងនូវវេទនា។
[១៣៥] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវចិត្តក្នុងចិត្ត ចិត្ត ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវចិត្ត។
ID: 636852264842717607
ទៅកាន់ទំព័រ៖