ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៣៦​]​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​កាលបើ​ភិក្ខុ​នោះ​ ​បាន​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ធម៌​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​បាន​កំណត់​ដឹង​ហើយ​ ​អមត​និព្វាន​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ព្រោះ​បាន​កំណត់​ដឹង​នូវ​ធម៌​។​ ​
 [​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​សតិ​ប្ប​ដ្ឋាន​ភាវនា​ ​ទាំង៤​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ភាវនា​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សតិ​ប្ប​ដ្ឋាន​ភាវនា​ ​៤​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636852265049099412
ទៅកាន់ទំព័រ៖