ព្រះត្រៃបិដក ភាគ ៣៨

​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​ ​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​នូវ​ចិត្ត​ ​តាម​សភាវៈ​ពិត​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពិចារណា​ឲ្យ​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​នូវ​ធម៌​ទាំងឡាយ​ ​តាម​សភាវៈ​ពិត​។​
 ​[​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សេក្ខ​ភិក្ខុ​ឯណា​ ​ជា​អ្នក​មិនទាន់​ដល់​ ​នូវ​អរហត្តមគ្គ​ ​ជា​គ្រឿង​ផ្តាច់​បង់​ ​នូវ​មានះ​នៅឡើយ​ ​ហើយ​ប្រាថ្នា​នូវ​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ដ៏​ប្រសើរ​ ​សេក្ខ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ជា​អ្នក​ពិ​ចារ​ណា​ឃើ់ញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​នូវ​កាយ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636852236181988307
ទៅកាន់ទំព័រ៖