ព្រះត្រៃបិដក ភាគ ៣៨

​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​។​ ​ពិចារណា​ឃើញ​ ​នូវ​សភាព​ ​ជាទី​ប្រជុំ​កើតឡើង​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​សភាព​ជាទី​វិនាស​ទៅ​ក្នុង​វេទនា​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​សភាព​ជាទី​ប្រជុំ​កើង​ឡើង​ ​និង​សភាព​ ​ជាទី​វិនាស​ទៅ​ ​ក្នុង​វេទនា​ទាំងឡាយ​។​ ​ក្នុងចិត្ត​ក៏​ដូចគ្នា​។​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សតិ​ប្ប​ដ្ឋាន​ភាវនា​ ​។​ ​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សតិ​ប្ប​ដ្ឋាន​ភាវនា​ ​តើ​ដូចម្តេច​។​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ហ្នឹងឯង​។​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ឃើញត្រូវ​ ​១​ ​សេចក្តី​ត្រិះរិះ​ត្រូវ​ ​១​ ​ការ​និយាយ​ត្រូវ​ ​១​ ​ការងារ​ត្រូវ​ ​១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​ការ​ព្យាយាម​ត្រូវ​ ​១​ ​ការ​រឭក​ត្រូវ​ ​១​ ​ការ​ដំ​កល់​ចិត្ត​មាំ​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សតិ​ប្ប​ដ្ឋាន​ភាវនា​។​ ​

​ចប់​ ​អ​ននុស្សុ​ត​វគ្គ​ ​ទី​ ​៤​។​

ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636852265542897655
ទៅកាន់ទំព័រ៖