ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៤២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​សេចក្តី​កើតឡើង​ ​នឹង​សូន្យ​ទៅ​ ​នៃ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​កើតឡើង​ ​នៃ​កាយ​ដូចម្តេច​។​ ​សេចក្តី​កើតឡើង​នៃ​កាយ​ ​ព្រោះ​កើតឡើង​នៃ​អាហារ​ ​សេចក្តី​រលត់​នៃ​កាយ​ ​ព្រោះ​រលត់​នៃ​អាហារ​ ​សេចក្តី​កើតឡើង​ ​នៃ​វេទនា​ទាំងឡាយ​ ​ព្រោះ​កើតឡើង​នៃ​ផស្សៈ​ ​សេចក្តី​រលត់​ ​នៃ​វេទនា​ទាំងឡាយ​ ​ព្រោះ​រលត់​នៃ​ផស្សៈ​ ​សេចក្តី​កើតឡើង​នៃ​ចិត្ត​ ​ព្រោះ​កើតឡើង​ ​នៃ​នាមរូប​ ​សេចក្តី​រលត់​នៃ​ចិត្ត​ ​ព្រោះ​រលត់​នៃ​នាមរូប​ ​សេចក្តី​កើតឡើង​ ​នៃ​ធម៌​ទាំងឡាយ​ ​ព្រោះ​កើតឡើង​ ​នៃ​មនសិ​កា​រៈ​ ​សេចក្តី​រលត់​ ​នៃ​ធម៌​ទាំងឡាយ​ ​ព្រោះ​រលត់​នៃ​មនសិ​កា​រៈ​។​
 [​១៤៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យមួយ​ ​តថាគត​បាន​ត្រាស់​ដឹង​ជា​ដម្បូង​ ​នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​នៅក្នុង​ទី​ដ៏​ស្ងាត់​ ​សម្ងំ​នៅ​ ​មា​នប​រិ​វិតក្កៈ​ក្នុងចិត្ត​ ​កើតឡើង​យ៉ាងនេះ​ថា
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636852266230086960
ទៅកាន់ទំព័រ៖