ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ដឹង​នូវ​បរិវិតក្កៈ​ក្នុងចិត្ត​តថាគត​ ​ដោយចិត្ត​ខ្លួន​ហើយ​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ចំពោះមុខ​តថាគត​ ​ដូចជា​បុរស​មាន​កម្លាំង​ ​លាដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​ខ្លួន​លា​ចេញ​ ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បង់ក​សំពត់​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​តថាគត​ ​បាន​ពោល​នឹង​តថាគត​ដូច្នេះ​ថា​ ​
 [​១៤៦​]​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ជា​ផ្លូវ​មូល​តែមួយ​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​បង់​ ​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​បាន​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ៨​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​ខ្លះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ក្តី​។​ ​ក្នុង​វេទនា​ទាំងឡាយ​ក្តី​។​ ​ក្នុងចិត្ត​ក្តី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ពិចារណា​ឃើញ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636852266686733079
ទៅកាន់ទំព័រ៖