ព្រះត្រៃបិដក ភាគ ៣៨
កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបានក្តី។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាន នូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។
[១៤៧] ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ លំដាប់នោះ បានពោលពាក្យនេះ តទៅទៀតថា
បុគ្គលឃើញនូវទីបំផុត នៃការអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវមូលតែមួយ ជនទាំងឡាយ បានឆ្លងហើយ ក្នុងកាលមុនក្តី នឹងឆ្លង (ក្នុងអនាគត) ក្តី កំពុងឆ្លងក្នុងកាលឥឡូវនេះក្តី នូវឱឃៈបាន ដោយផ្លូវនុ៎ះឯង។
ID: 636852266915966190
ទៅកាន់ទំព័រ៖