ព្រះត្រៃបិដក ភាគ ៣៨

​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ពោល​ថា​ ​កុសល​រាសី​ ​ដូច្នេះ​ ​កាលបើ​ពោល​ឲ្យ​ត្រូវ​ ​គប្បី​ពោល​ ​ចំពោះ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដ្បិតថា​ ​កុសល​រាសី​ទាំងអស់​នេះ​ ​ក៏​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​
 [​១៥០​]​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់ធម៌​ឯណា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​គប្បី​ជា​បុគ្គល​តែម្នាក់ឯង​ ​ចៀសចេញ​ទៅ​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែងធម៌​នោះ​ ​ឲ្យ​ទាន​ ​ដល់​ខ្ញុំ​ព្រះអង្គ​ដោយសង្ខេប​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636852267343380637
ទៅកាន់ទំព័រ៖