ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៥១​]​ ​ម្នាល​ភិក្ខុ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ជម្រះ​នូវ​ហេតុ​ជា​ខាងដើម​ ​ក្នុង​កុសលធម៌​ទាំង​ ​ឡាយ​ចុះ​។​ ​ចុះ​អ្វី​ ​ជា​ខាងដើម​ ​នៃ​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ចូរ​សង្រួម​ ​ក្នុង​បាតិមោក្ខ​សំវរៈ​ ​ប្រកប​ព្រមដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បីតែ​បន្តិចបន្ទួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​
 [​១៥២​]​ ​ម្នាល​ភិក្ខុ​ ​កាលណា​អ្នក​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​ប្រកប​ព្រមដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បីតែ​បន្តិចបន្ទួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ ​កាលណោះ​ ​អ្នក​គប្បី​អាស្រ័យ​នូវ​សីល​ ​ស្ថិតនៅ​ក្នុង​សីល​ ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ចូរ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636852267550972511
ទៅកាន់ទំព័រ៖