ព្រះត្រៃបិដក ភាគ ៣៨
ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនាទាំងឡាយ។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវធម៌ទាំងឡាយ។
[១៧] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាអរហន្តខីណាស្រព ដែលមានព្រហ្មចារ្យ នៅរួចហើយ មានសោឡសកិច្ចបានធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន ដល់ហើយ ដោយលំដាប់ មានសញ្ញោជនៈ ក្នុងភពអស់ហើយ មានចិត្តរូចស្រឡះហើយ ព្រោះត្រាស់ដឹង ដោយប្រពៃ ភិក្ខុទាំងនោះ តែងពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក មិនជំពាក់ដោយកាយ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់
ID: 636852236389530178
ទៅកាន់ទំព័រ៖