ព្រះត្រៃបិដក ភាគ ៣៨

​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ម្នាល​ភិក្ខុ​ ​កាលណា​អ្នក​នឹង​អាស្រ័យ​នូវ​សីល​ ​និង​ស្ថិតនៅ​ក្នុង​សីល​ ​និង​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ ​កាលណោះ​ ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​នឹង​មាន​ប្រាកដ​ដល់​អ្នក​ពិត​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ឯ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​។​
 [​១៥៣​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​អនុមោទនា​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​នោះ​ ​តែម្នាក់ឯង​ ​ចៀសចេញ​ទៅ​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ពួក​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ឯណា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​អនុត្តរធម៌​នោះ​ ​មាន​ព្រហ្មចរិយៈ​ ​ជាទីបំផុត​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មា​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636852267777175449
ទៅកាន់ទំព័រ៖