ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៥៦​]​ ​ម្នាល​ភិក្ខុ​ ​កាលណា​អ្នក​នឹង​លះបង់​កាយទុច្ចរិត​ចេញ​ ​ចំរើន​កាយសុចរិត​ ​នឹង​លះបង់​វចីទុច្ចរិត​ ​ចំរើន​វចីសុចរិត​ ​នឹង​លះបង់​មនោ​ទុច្ចរិត​ ​ចំរើន​មនោសុចរិត​ ​ម្នាល​ភិក្ខុ​ ​កាលណោះ​ ​អ្នក​គប្បី​អាស្រ័យ​នូវ​សីល​ ​ស្ថិតនៅ​ក្នុង​សីល​ ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ចូរ​ពិចារណា​ ​ឲ្យ​ឃើញ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​ចុះ​។​ ​ចូរ​ពិចារណា​ឲ្យ​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ ​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ម្នាល​ភិក្ខុ​ ​កាលណា​អ្នក​នឹង​អាស្រ័យ​ ​នូវ​សីល​ ​ស្ថិតនៅ​ក្នុង​សីល​ ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ ​កាលណោះ​ ​សេចក្តី​ចំរើន​ក្នុង​កុសលធម៌​ទាំងឡាយ​ ​នឹង​មាន​ប្រាកដ​ដល់​អ្នក​ពិត​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ឯ​សេចក្តី​សាបសូន្យ​ ​ឥតមាន​ឡើយ​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636852268180118496
ទៅកាន់ទំព័រ៖