ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​អនុគ្រោះ​ពួក​ជន​ឯណា​ ​មួយវិញទៀត​ ​ពួក​ជន​ឯណា​ ​ដែល​ជា​មិត្ត​ ​អមាត្យ​ ​ញាតិ​ ​ឬ​សាលោហិត​ ​គប្បី​សំគាល់​នូវ​ពាក្យ​ ​ដែល​ខ្លួន​គួរ​ស្តាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ញុំាង​ជន​ទាំងនោះ​ ​ឲ្យ​សមាទាន​ ​ឲ្យ​សេពគប់​ ​ឲ្យ​ស្ថិតនៅ​ ​ក្នុង​ការ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​អនុគ្រោះ​ពួក​ជន​ឯណា​ ​មួយវិញទៀត​ ​ពួក​ជន​ឯណា​ ​ដែល​ជា​មិត្ត​ ​អមាត្យ​ ​ញាតិ​ ​ឬ​សាលោហិត​ ​គប្បី​សំគាល់​នូវ​ពាក្យ​ ​ដែល​ខ្លួន​គួរ​ស្តាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ញុំាង​ជន​ទាំងនោះ​ ​ឲ្យ​សមាទាន​ ​ឲ្យ​សេពគប់​ ​ឲ្យ​ស្ថិតនៅ​ ​ក្នុង​ការ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​។
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636852268344317887
ទៅកាន់ទំព័រ៖