ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​ប្រការ​។​ ​វេទនា​ ​៣​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​៣​ ​មាន​ប្រការ​ដូច្នេះ​ឯង​។​
 [​១៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ភិក្ខុ​គប្បី​ចំរើន​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​វេទនា​ទាំង​ ​៣​ ​នេះឯង​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ភិក្ខុ​គប្បី​ចំរើន​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​វេទនា​ទាំង​ ​៣​ ​នេះឯង​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636852268554179891
ទៅកាន់ទំព័រ៖