ព្រះត្រៃបិដក ភាគ ៣៨

​សតិ​ប្ប​ដ្ឋាន​សំយុត្ត​ ​គង្គា​ទិ​បេយ្យាល​


 [​១៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ទន្លេ​គង្គា​ហូរ​ទៅ​ក្នុង​ទិសខាងកើត​ ​ទេរ​ទៅ​ក្នុង​ទិសខាងកើត​ ​ឈម​ទៅ​ក្នុង​ទិសខាងកើត​ ​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​កាល​ធ្វើឲ្យ​ច្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​រមែង​ឱន​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនោះ​ឯង​។​
 [​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​កាល​ធ្វើឲ្យ​ច្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​រមែង​ជា​អ្នក​ឱន​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​ដូចម្តេច​។​ ​ម្ន​លា​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636852269314403373
ទៅកាន់ទំព័រ៖