ព្រះត្រៃបិដក ភាគ ៣៨
ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ រមែងជាអ្នកឱនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។បេ។
[១៦៤] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ ប្រការ។ សញ្ញោជនៈ ៥ គឺអ្វីខ្លះ។ គឺរូបរាគ (តម្រេកក្នុងរូប) ១ អរូបរាគ (តម្រេកក្នុងអរូប) ១ មានះ (សេចក្តីប្រកាន់ខ្លួន) ១ ឧទ្ធច្ចៈ (សេចក្តីរាយមាយ) ១ អវិជ្ជា (សេចក្តីល្ងង់ខ្លៅ) ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសញ្ញោជនៈចំណែកខាងលើ ៥ ប្រការ។
[១៦៥] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត
ID: 636852269545996620
ទៅកាន់ទំព័រ៖