ព្រះត្រៃបិដក ភាគ ៣៨

​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ភិក្ខុ​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ដែល​ជា​ចំណែកខាង​លើ​ ​៥​ ​ប្រការ​នេះឯង​។​ ​(​សតិ​ប្ប​ដ្ឋាន​សំយុត្ត​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ ​ដូចជា​មគ្គ​សំយុត្ត​ ​ដែល​បាន​សំដែង​ឲ្យ​ពិស្តារ​រួចហើយ​)​។​

​ចប់​ ​គង្គា​ទិ​បេយ្យាល​ ​ទី​ ​៦​។​​
​ឧទ្ទាន​នៃ​គង្គា​ទិ​បេយ្យាល​នោះ​គឺ​


​ពោល​អំពី​ទន្លេ​ហូរ​ទៅកាន់​ទិសខាងកើត​ ​៦​ ​លើក​ ​ហូរ​ទៅកាន់​សមុទ្រ​ ​៦​ ​លើក​ ​ប្រាំមួយ​លើក​ពីរ​ដង​ ​នេះ​ត្រូវជា​ ​១២​ ​ហៅ​ជាវ​គ្គ​ ​១​។​

​ចប់​ ​សតិ​ប្ប​ដ្ឋាន​សំយុត្ត​។​

ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636852269835153158
ទៅកាន់ទំព័រ៖