ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​ថា​ ​សមណៈ​ឬ​ព្រាហ្មណ៍​ឯណា​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើតឡើង​ ​រលត់​ទៅ​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ប៉ែក​ខាង​ពួក​សមណៈ​ ​ទើប​សន្មត​ថា​ជា​សមណៈ​ ​ប៉ែក​ខាង​ពួក​ព្រាហ្មណ៍​ ​ក៏​សន្មត​ថា​ជា​ព្រាហ្មណ៍​បាន​ ​ដ្បិតថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ ​និង​ប្រយោជន៍​ជា​របស់​ព្រាហ្មណ៍​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​
 [​១៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ឬ​ព្រាហ្មណ៍​ ​ឯណាមួយ​ ​មិនដឹង​ច្បាស់​ ​នូវ​សទ្ធិន្ទ្រិយ​ ​មិនដឹង​ច្បាស់​ ​នូវ​សេចក្តី​កើតឡើង​ ​នៃ​សទ្ធិន្ទ្រិយ​ ​មិនដឹង​ច្បាស់​ ​នូវ​សេចក្តី​រលត់​ ​នៃ​សទ្ធិន្ទ្រិយ​ ​មិនដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅ​ ​ដើម្បី​រំលត់​នៃ​សទ្ធិន្ទ្រិយ​ ​មិនដឹង​ច្បាស់​ ​នូវ​វិ​រិយិន្ទ្រិយ​។​ ​បេ​។​ ​មិនដឹង​ច្បាស់​ ​នូវ​សតិ​ន្ទ្រិយ​ ​។​ ​មិនដឹង​ច្បាស់​ ​នូវ​សមា​ធិន្ទ្រិយ​ ​។​ ​មិនដឹង​ច្បាស់​ ​នូវ​បញ្ញិ​ន្ទ្រិយ​ ​មិនដឹង​ច្បាស់​ ​នូវ​សេចក្តី​កើតឡើង​ ​នៃ​បញ្ញិ​ន្ទ្រិយ​ ​មិនដឹង​ច្បាស់​ ​នូវ​សេចក្តី​ ​រលត់​នៃ​បញ្ញិ​ន្ទ្រិយ​ ​មិនដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅ​ ​ដើម្បី​រំលត់​ ​នៃ​បញ្ញិ​ន្ទ្រិយ​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636852270956807313
ទៅកាន់ទំព័រ៖