ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ប៉ែកខាងពួកសមណៈ ក៏មិនសន្មតថាជាសមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏មិនសន្មតថាជាព្រាហ្មណ៍ ដ្បិតថា អ្នកដ៏មានអាយុ ទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ ឬប្រយោជន៍ ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈព្រាហ្មណ៍ឯណាមួយ ដឹងច្បាស់នូវសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើតឡើង នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវវិរិយិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើតឡើង នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវសតិន្ទ្រិយ។ ដឹងច្បាស់នូវសមាធិន្ទ្រិយ។ ដឹងច្បាស់នូវបញ្ញិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីកើតឡើង នៃបញ្ញិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីរលត់ នៃបញ្ញិន្ទ្រិយ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃបញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ
ID: 636852271211181863
ទៅកាន់ទំព័រ៖