ព្រះត្រៃបិដក ភាគ ៣៨

​ប៉ែក​ខាង​ពួក​សមណៈ​ ​ក៏​សន្មត​ថា​ជា​សមណៈ​ ​ប៉ែក​ខាង​ពួក​ព្រាហ្មណ៍​ ​ក៏​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ដ្បិតថា​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​ធ្វើ​ ​ឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ប្រយោជន៍​ជា​របស់​សមណៈ​ ​និង​ប្រយោជន៍​ជា​របស់​ព្រាហ្មណ៍​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​។​
 [​១៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សតិ​ន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​
 [​១៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សទ្ធិន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​ទី​ដូចម្តេច​ ​។​ ​បណ្តា​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​នុ៎ះ​ ​សទ្ធិន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ក្នុង​អង្គ​ ​នៃ​សោតាបត្តិ​មគ្គ​ ​ទាំង​ ​៤​។​
 [​១៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិ​រិយិន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​ទី​ដូចម្តេច​។​ ​បណ្តា​ឥន្ទ្រិយ​ ​ទាំង​នុ៎ះ​ ​វិ​រិយិន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​សម្ម​ប្ប​ធាន​ ​ទាំង​ ​៤​។​
 [​១៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សតិ​ន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​ទី​ដូចម្តេច​។​ ​បណ្តា​ឥន្ទ្រិយ​ទាំង​នុ៎ះ​ ​សតិ​ន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636852271504688650
ទៅកាន់ទំព័រ៖