ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមា​ធិន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​ទី​ដូចម្តេច​។​ ​បណ្តា​ឥន្ទ្រិយ​ទាំង​នុ៎ះ​ ​សមា​ធិន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​ឈាន​ ​ទាំង​ ​៤​។​
 [​១៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បញ្ញិ​ន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​ទី​ដូចម្តេច​។​ ​បណ្តា​ឥន្ទ្រិយ​ទាំង​នុ៎ះ​ ​បញ្ញិ​ន្ទ្រិយ​ ​បណ្ឌិត​គប្បី​ឃើញ​ ​ក្នុង​អរិយសច្ច​ ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​មាន​ ​៥​ ​ប្រការ​ ​ដូច្នេះ​ឯង​។​
 [​១៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​
 [​១៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សទ្ធិន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​សេចក្តី​ត្រាស់​ដឹង​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​មានដំណើរ​ល្អ​ ​ជា្រប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​ឥតមាន​បុគ្គល​ណា​ស្មើ​ ​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សទ្ធិន្ទ្រិយ​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636852271780964452
ទៅកាន់ទំព័រ៖