ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិ​រិយិន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​ពួក​អកុសលធម៌​ ​និង​ការ​ញុំាង​ពួក​កុសលធម៌​ ​ឲ្យ​បរិបូរណ៌​ ​មាន​សេចក្តី​ប្រឹងប្រែង​ ​មាន​សេចក្តី​ខ្នះខ្នែង​មាំ​ ​មិន​ដាក់ចុះ​ ​ក្នុង​ពួក​កុសលធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិ​រិយិន្ទ្រិយ​។​
 [​១៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សតិ​ន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រកបដោយ​បញ្ញា​ចាស់​ក្លា​ ​ដ៏​ប្រសើរ​ ​រឭក​បាន​ ​ចាំ​បាន​នូវ​កិច្ច​ ​ដែល​ខ្លួន​បាន​ធ្វើ​យូរ​មក​ហើយ​ ​និង​សំដី​ ​ដែល​ខ្លួន​និយាយ​យូរ​មក​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សតិ​ន្ទ្រិយ​។​
 ​[​១៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមា​ធិន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ធ្វើ​នូវ​ព្រះនិព្វាន​ជា​អារម្មណ៍​ហើយ​ ​បាន​នូវ​សមាធិ​ ​បាន​នូវ​ឯកគ្គតា​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សមា​ធិន្ទ្រិយ​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636852272025958465
ទៅកាន់ទំព័រ៖