ព្រះត្រៃបិដក ភាគ ៣៨

 
​[​១៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សតិ​ន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​មានស្មារតី​ ​ប្រកបដោយ​បញ្ញា​ចាស់​ក្លា​ ​ដ៏​ប្រសើរ​ ​រឭក​បាន​ ​ចាំ​បាន​នូវ​កិច្ច​ ​ដែល​ខ្លួន​ធ្វើ​យូរ​មក​ហើយ​ ​និង​សំដី​ ​ដែល​ខ្លួន​និយាយ​យូរ​មក​ហើយ​។​ ​អរិយ​សាវក​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​
​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សតិ​ន្ទ្រិយ​។​
 ​[​១៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមា​ធិន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ធ្វើ​នូវ​ព្រះនិព្វាន​ជា​អារម្មណ៍​ ​បាន​នូវ​សមាធិ​ ​បាន​នូវ​ឯកគ្គតា​ចិត្ត​។​ ​អរិយ​សាវក​នោះ​ ​ស្ងប់ស្ងាត់​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636852272778261495
ទៅកាន់ទំព័រ៖