ព្រះត្រៃបិដក ភាគ ៣៨

 ​[​ ​១៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បញ្ញិ​ន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​មាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ដ៏​ប្រសើរ​ ​ជា​គ្រឿង​កំណត់​ ​នូវ​សេចក្តី​កើត​ ​និង​រលត់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ទំ​លុះ​ទំ​លាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ដល់​នូវ​កិរិយា​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​។​ ​អរិយ​សាវក​នោះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​នៃ​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បញ្ញិ​ន្ទ្រិយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​មាន​ ​៥​ ​ប្រការ​ ​ដូច្នេះ​ឯង​។​

​ចប់​ ​សុទ្ធិ​ក​វគ្គទី​ ​១​។​
​ឧទ្ទាន​នៃ​សុទ្ធិ​ក​វគ្គ​នោះ​គឺ​


​ពោល​អំពី​ឥន្ទ្រិយ​សុទ្ធ​ ​១​ ​អំពី​ព្រះ​សោតាបន្ន​ ​មាន​ពីរ​លើក​ ​អំពី​ព្រះអរហន្ត​ដទៃទៀត​ ​មាន​ពីរ​លើក​ ​អំពី​សមណព្រាហ្មណ៍​ ​១​ ​អំពី​ឥន្ទ្រិយ​ ​ដែល​បណ្ឌិត​គប្បី​យល់ឃើញ​ ​ក្នុង​អង្គ​ ​នៃ​សោតាបត្តិ​មគ្គ​ ​ជាដើម​ ​១​ ​អំពី​ការចែក​ឥន្ទ្រិយ​ ​មាន​ពីរ​លើក​ដទៃទៀត​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636852273336963450
ទៅកាន់ទំព័រ៖