ព្រះត្រៃបិដក ភាគ ៣៨

​មុទុ​តរ​វគ្គ​


 [​១៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​
 [​១៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សទ្ធិន្ទ្រិយ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​មាន​សទ្ធា​ ​ជឿ​សេចក្តី​ត្រាស់​ដឹង​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​មានដំណើរ​ល្អ​ ​ជ្រាប​ច្បាស់​នូវ​ ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​ឥតមាន​បុគ្គល​ណា​សើ្ម​ ​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សទ្ធិន្ទ្រិយ​។​
 [​១៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិ​រិយិន្ទ្រិយ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រារព្ធ​ ​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​រមែង​បាន​នូវ​សេចក្តី​ព្យាយាម​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិ​រិយិន្ទ្រិយ​។​ ​
 [​១៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សតិ​ន្ទ្រិយ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រារព្ធ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​រមែង​បាន​នូវ​សតិ​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សតិ​ន្ទ្រិយ​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636852273665332232
ទៅកាន់ទំព័រ៖