ព្រះត្រៃបិដក ភាគ ៣៨
[២០០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះ បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។
[២០១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។
[២០២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សោតាបន្ននោះ
ID: 636852274171471182
ទៅកាន់ទំព័រ៖