ព្រះត្រៃបិដក ភាគ ៣៨
រមែងសម្រេច នូវផលដ៏បរិបូណ៌ ជាអ្នកធ្វើនូវចំណែកនៃមគ្គ រមែងសម្រេច នូវចំណែកនៃផលដែរ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវឥន្ទ្រិយ ៥ ថា មិនមែជាឥតផលទេ។
[២០៥] ម្នាលភិក្ខុទាំង ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។
[២០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជា អន្តរាបរិនិព្វាយី (លោកដែលបរិនិព្វាន ក្នុងរវាងអាយុមិនទាន់ដល់ពាក់កណ្តាល) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជា ឧបហច្ចបរិនិព្វាយី (លោកដែលបរិនិព្វាន ក្នុងកាលអាយុហួសពាក់កណ្តាល ដរាបដល់ទីបំផុត) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជា អសង្ខារបរិនិព្វាយី (លោកដែលបរិនិព្វាន ដោយមិនខំធ្វើសេចក្តីព្យាយាម) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិព្វាយីនោះ បានជា សសង្ខារបរិនិព្វាយី (លោកដែលបរិនិព្វាន ដោយខំធ្វើសេចក្តីព្យាយាម) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ
ID: 636852274653178734
ទៅកាន់ទំព័រ៖