ព្រះត្រៃបិដក ភាគ ៣៨
បានជា ឧទ្ធំសោតអកនិដ្ឋគាមី (លោកដែលមានក្រសែធម៌ដ៏ខ្ពស់ ទៅកាន់អកនិដ្ឋភព ហើយបរិនិព្វានក្នុងទីនោះ) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមីនោះ ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។
[២០៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។
ID: 636852274880511736
ទៅកាន់ទំព័រ៖