ព្រះត្រៃបិដក ភាគ ៣៨

​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​ ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ពោល​ថា​ ​គំនរ​នៃ​កុសល​ ​ដូច្នេះ​ ​កាលបើ​ពោល​ដោយ​ត្រឹមត្រូវ​ ​ត្រូវ​ពោល​ចំពោះ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​នៃ​កុសល​ទាំងអស់​នេះ​ ​គឺ​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះឯង​។​ ​
 ​[​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធ្លាប់​មានរឿង​ពីដើម​មក​ថា​ ​មាន​សត្វ​ខ្លែង​ ​១​ ​បាន​ឆាប​សត្វ​ប្រចៀច​ដោយ​រហ័ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សត្វ​ប្រចៀច​ ​កាលដែល​សត្វ​ខ្លែង​ ​កំពុង​នាំ​យក​ទៅ​ ​ក៏​ស្រែក​បម្រះននៀល​យ៉ាងនេះ​ថា​ ​យើង​ជា​សត្វ​ឥត​សិរី​ ​មានបុណ្យ​តិច​ ​បាន​ជា​ត្រាច់​ទៅ​ក្នុង​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​របស់​អ្នកដទៃ​។​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636852237032596959
ទៅកាន់ទំព័រ៖