ព្រះត្រៃបិដក ភាគ ៣៨
[២០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥នេះឯង បានជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ បានជាឧបហច្ចបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជាអសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិពា្វយីនោះ បានជាសសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ បានជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរផ្សេងគ្នា នៃឥន្ទ្រិយ ដំណើរផ្សេងគ្នា នៃផលក៏មាន ដំណើរផ្សេងគ្នានៃផល ដំណើរផ្សេងគ្នា នៃបុគ្គលក៏មាន ដោយប្រការដូច្នេះឯង។
ID: 636852275055001717
ទៅកាន់ទំព័រ៖