ព្រះត្រៃបិដក ភាគ ៣៨

​បាន​ជាស​ក​ទា​គាមី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​នោះ​ ​បាន​ជា​សោតាបន្ន​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​របស់​សកទាគាមី​នោះ​ ​បាន​ជា​ធម្មា​នុ​សារី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​សោតាបន្ន​នោះ​ ​បាន​ជា​សទ្ធា​នុ​សារី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​ធម្មា​នុ​សារី​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ធ្វើ​មគ្គ​ឲ្យ​បរិបូណ៌​ ​រមែង​បានសម្រេច​ផល​ដ៏​បរិបូណ៌​ ​ធ្វើ​នូវ​ចំណែក​នៃ​មគ្គ​ ​រមែង​បានសម្រេច​ ​នូវ​ចំណែក​នៃ​ផល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ឥន្ទ្រិយ​ ​៥​ ​ថា​ ​មិនមែន​ជា​ឥត​ផល​ទេ​។​
 [​២១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៥​ ​ប្រការ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636852603758342472
ទៅកាន់ទំព័រ៖