ព្រះត្រៃបិដក ភាគ ៣៨

 ​[​២១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៥​ ​ប្រការ​ដូច្នេះ​ឯង​។​
 [​២១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​បញ្ញា​ ​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៥​ ​នេះឯង​ ​ក្នុង​បច្ចុប្បន្ន​។​

​ចប់​ ​មុទុ​តរ​វគ្គ​ ​ទី​ ​២​។​
​ឧទ្ទាន​នៃ​មុទុ​តរ​វគ្គ​នោះ​គឺ​


​ពោល​អំពី​អ្នក​បានសម្រេច​ឥន្ទ្រិយ​ ​ទាំង​ប្រាំ​ ​១​ ​អំពី​ឥន្ទ្រិយ​ទាំង​ប្រាំ​ ​ដោយសង្ខេប​ ​មាន​ ​៣​ ​លើក​ ​ដោយ​ពិស្តារ​ដទៃទៀត​ ​មាន​ ​៣​ ​លើក​ ​អំពី​អ្នកប្រតិបត្តិ​ ​ដើម្បី​បាន​មគ្គផល​ ​១​ ​អំពី​ឥន្ទ្រិយ​ទាំង​ ​៥​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់​ ​១​ ​អំពី​វិមុត្តិ​ ​ជាហេតុ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​១​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636852604581039528
ទៅកាន់ទំព័រ៖