ព្រះត្រៃបិដក ភាគ ៣៨
និងសេចក្តីឃើញ កើតឡើង ដល់តថាគតថា សេចក្តីរួចវិសេសរបស់តថាគត មិនត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។
[២២០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៣ ប្រការ។ ឥន្ទ្រិយ ៣ប្រការ ដូចម្តេចខ្លះ។ គឺឥត្ថិន្ទ្រិយ ១ បុរិសិន្ទ្រិយ ១ ជិវិតិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៣ ប្រការ ដូច្នេះឯង។
[២២១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៣ ប្រការ។ ឥន្ទ្រិយ ៣ ប្រការ ដូចម្តេចខ្លះ។ គឺអនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១
(១) អញ្ញិន្ទ្រិយ ១
(២) អញ្ញាតាវិន្ទ្រិយ ១
(៣) ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៣ ប្រការ ដូច្នេះឯង។
(១) គឺឥន្ទ្រិយ ដែលកើតឡើង ក្នុងខណៈនៃសោតាបត្តិមគ្គ ប្រាកដ ច្បាស់ ដល់អ្នកប្រតិបត្តិថា អាត្មាអញ នឹងដឹងច្បាស់នូវធម៌ ដែលខ្លួនមិនធ្លាប់ដឹង ក្នុងសង្សារវដ្តនេះ។ (២) គឺឥន្ទ្រិយ ដែលកើតឡើង ក្នុងហេតុទាំង ៦ តាំងអំពីសោតាបត្តិផល ជាដើមទៅ ដោយអាការត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់បានដឹង។ (៣) គឺឥន្ទ្រិយ ដែលកើតឡើង ក្នុងអរហត្តផល ជាគុណ ដែលខ្លួនមិនធ្លាប់ដឹងអំពីមុន។ អដ្ឋកថា។
ID: 636852605451619322
ទៅកាន់ទំព័រ៖