ព្រះត្រៃបិដក ភាគ ៣៨
[២២២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។
[២២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយទាំង ៥ នេះឯង ជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ ជាឧបហច្ចបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ ជាអសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិព្វាយីនោះ ជាសសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ ជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ ជាឯកពីជី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ ជាកោលង្កោលៈ ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឯកពិជីនោះ
ID: 636852605683782601
ទៅកាន់ទំព័រ៖