ព្រះត្រៃបិដក ភាគ ៣៨

​បើ​ថ្ងៃនេះ​ ​យើង​ត្រាច់​ទៅ​ក្នុង​ទី​ជាទី​គោចរ​ ​ជា​ដែន​របស់​បិតា​ខ្លួន​ ​សត្វ​ខ្លែង​នេះ​ ​មិន​អាច​នឹង​តយុទ្ធ​នឹង​យើង​បាន​ឡើយ​។​ ​សត្វ​ខ្លែង​ឆ្លើយ​ថា​ ​ម្នាល​ប្រចៀច​ ​ចុះ​ទីណា​ ​ជាទី​គោចរ​របស់​ឯង​ ​ដែល​ជា​ដែន​របស់​បិតា​របស់​ខ្លួន​។​ ​ប្រចៀច​ឆ្លើយ​ថា​ ​ទី​ជាទី​គោចរ​ ​គឺទី​មាន​អាចម៍ដី​ ​ដែលគេ​ទើបនឹង​ភ្ជួរ​ដោយ​នង្គ័ល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សត្វ​ខ្លែង​អាង​កម្លាំង​ខ្លួន​ ​ពោល​សរសើរ​កម្លាំង​របស់​ខ្លួន​ ​ក៏​លែង​សត្វ​ប្រចៀច​ទៅ​ ​ដោយ​ពាក្យ​ថា​ ​នែ​ប្រចៀច​ ​ឯង​ហើរ​ទៅចុះ​ ​ទុកជា​ឯង​នៅក្នុង​ទីនោះ​ ​ក៏​មិន​រួច​អំពី​អញ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សត្វ​ប្រចៀច​ ​ក៏​ហើរ​ទៅកាន់​ទី​មាន​អាចម៍ដី​ ​ដែលគេ​ទើបនឹង​ភ្ជួរ​ដោយ​នង្គ័ល​ ​ហើយ​ទំ​លើ​ដុំដី​ធំ​មួយដុំ​ ​និយាយ​នឹង​សត្វ​ខ្លែង​ថា​ ​នែ​ខ្លែង​ ​ឯង​ចូរ​មករ​ក​យើង​ ​ក្នុង​ ​កាល​ឥឡូវនេះ​ចុះ​ ​នែ​ខ្លែង​ ​ឯង​ចូរ​មករ​ក​យើង​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​សត្វ​ខ្លែង​នោះ​ ​អាង​កម្លាំង​ខ្លួន​ ​ពោល​សរសើរ​កម្លាំង​របស់​ខ្លួន​ ​ហើយ​សម្លបស្លាប​ទាំងពីរ​ ​ឆាប​សត្វ​ប្រចៀច​ ​ដោយ​រហ័ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​សត្វ​ប្រចៀច​ ​បានដឹង​ច្បាស់​ ​ថា​ ​សត្វ​ខ្លែង​នេះ​ ​ហើរ​មក​ជិត​អាត្មាអញ​ហើយ​ ​ក៏​រត់​ចូល​ទៅ​ក្នុង​ចន្លោះ​ដុំដី​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សត្វ​ខ្លែង​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636852237194136199
ទៅកាន់ទំព័រ៖