ព្រះត្រៃបិដក ភាគ ៣៨
[២៣៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ នូវចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើត នៃចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីរលត់ នៃចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើត នៃមនិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីរលត់ នៃមនិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ ។បេ។ មិនធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។
[២៣៦] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់នូវចក្ខុន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើត នៃចក្ខុន្ទ្រិយ ដឹងច្បាស់នូវសេចក្តីរលត់ នៃចក្ខុន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃចក្ខុន្ទ្រិយ ដឹងច្បាស់ នូវសោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីកើត នៃមនិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃមនិន្ទ្រិយ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ
ID: 636852607276063674
ទៅកាន់ទំព័រ៖