ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​ ​នូវ​សុ​ខិន្ទ្រិយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​កើតឡើង​ ​នៃ​សុ​ខិន្ទ្រិយ​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​ ​នៃ​សុ​ខិន្ទ្រិយ​ ​ដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ ​នៃ​សុ​ខិន្ទ្រិយ​ ​ដឹង​ច្បាស់​នូវ​ទុ​ក្ខិន្ទ្រិយ​។​ ​ដឹង​ច្បាស់​ ​នូវ​សោ​មនស្សិ​ន្ទ្រិយ​។​ ​ដឹង​ច្បាស់​ ​នូវ​ទោ​មនស្សិ​ន្ទ្រិយ​។​ ​ដឹង​ច្បាស់​ ​នូវ​ឧបេ​ក្ខិន្ទ្រិយ​។​ ​ដឹង​ច្បាស់​នូវ​ហេតុ​កើតឡើង​ ​នៃ​ឧបេ​ក្ខិន្ទ្រិយ​ ​ដឹង​ច្បាស់​នូវ​ការ​រលត់​ ​នៃ​ឧបេ​ក្ខិន្ទ្រិយ​ ​ដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ ​នៃ​ឧបេ​ក្ខិន្ទ្រិយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ទើប​សន្មត​ថា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​ដ្បិត​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​សាមញ្ញ​ផល​ផង​ ​ព្រហ្មញ្ញ​ផល​ផង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​
 ​[​២៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ឥន្ទ្រិយ​ ​៥​ ​យ៉ាងគឺ​អ្វីខ្លះ​។​ ​គឺ​សុ​ខិន្ទ្រិយ​ ​១​ ​ទុ​ក្ខិន្ទ្រិយ​ ​១​ ​សោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ទោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ឧបេ​ក្ខិន្ទ្រិយ​ ​១​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636852608883425610
ទៅកាន់ទំព័រ៖