ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សុ​ខិន្ទ្រិយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សុខ​ ​សេចក្តី​ត្រេកអរ​ឯណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​បុគ្គល​ ​ក៏បាន​សោយ​ ​នូវ​សេចក្តី​សុខ​ ​និង​សេចក្តី​ត្រេកអរ​នោះ​ ​ដែល​កើតអំពី​កាយសម្ផស្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សុ​ខិន្ទ្រិយ​។​ ​
 ​[​២៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុ​ក្ខិន្ទ្រិយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ ​សេចក្តី​មិន​ត្រេកអរ​ឯណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​បុគ្គល​ ​ក៏បាន​សោយ​ ​នូវ​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​មិន​ត្រេកអរ​នោះ​ ​ដែល​កើតអំពី​កាយសម្ផស្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុ​ក្ខិន្ទ្រិយ​។​
 [​២៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សោ​មនស្សិ​ន្ទ្រិយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សុខ​ ​សេចក្តី​ត្រេកអរ​ឯណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​បុគ្គល​ក៏បាន​សោយ​ ​នូវ​សេចក្តី​សុខ​ ​និង​សេចក្តី​ត្រេកអរ​នោះ​ ​ដែល​កើតអំពី​មនោ​សម្ផស្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សោ​មនស្សិ​ន្ទ្រិយ​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636852609697322163
ទៅកាន់ទំព័រ៖