ព្រះត្រៃបិដក ភាគ ៣៨
[២៧៧] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃឧបេក្ខាវេទនា។ បុគ្គលនោះ កាលបើមានចិត្តព្រងើយ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តព្រងើយ រមែងដឹងច្បាស់ថា ឧបេក្ខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈ ជាបច្ច័យ នៃឧបេក្ខាវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ឧបេក្ខិន្ទ្រិយនោះ ក៏រលត់ទៅ ឧបេក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃឧបេក្ខាវេទនានោះឯង។
[២៧៨] ម្នាលភិក្ខុទាំងឡាយ ដូចចំហាយកើតឡើង ភ្លើងរមែងកើតឡើង ព្រោះការពួត និងប្រជុំចុះ នៃឈើពំនួតពីរកំណាត់ ចំហាយឯណា ដែលកើតឡើង អំពីឈើពំនួតនោះ ចំហាយនោះ ក៏រលត់ស្ងប់រម្ងាប់ទៅ ព្រោះដាក់ឈើពំនួតទាំងនោះទីទៃពីគ្នា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃសុខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីសុខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកដល់នូវសេចក្តីសុខ រមែងដឹងច្បាស់ថា សុខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃ សុខវេទនា កើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ
ID: 636852611403629758
ទៅកាន់ទំព័រ៖