ព្រះត្រៃបិដក ភាគ ៣៨
សុខិន្ទ្រិយនោះ ក៏រលត់ទៅ សុខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃទុក្ខវេទនា ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃសោមនស្សវេទនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យ នូវផស្សៈ ជាបច្ច័យនៃទោមនស្សវេទនា។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយ កើតឡើង ព្រោះ អាស្រ័យនូវផស្សៈ ជាបច្ច័យ នៃឧបេក្ខាវេទនា។ បុគ្គលនោះ កាលបើមានចិត្តព្រងើយ ក៏រមែង ដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តព្រងើយ រមែងដឹងច្បាស់ថា ឧបេក្ខិន្ទ្រិយ ឯណាកើត ឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃឧបេក្ខាវេទនា កើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ឧបេក្ខិន្ទ្រិយនោះ ក៏រលត់ទៅ ឧបេក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃឧបេក្ខាវេទនានោះឯង យ៉ាងនោះដែរ។
[២៧៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាង គឺដូចម្តេច។ គឺទុក្ខិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ១ សុខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។
ID: 636852611604021219
ទៅកាន់ទំព័រ៖