ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុ​ក្ខិន្ទ្រិយ​ ​រមែង​កើតឡើង​ ​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​ទុ​ក្ខិន្ទ្រិយ​នេះ​ ​កើតឡើង​ហើយ​ ​ដល់​អាត្មាអញ​ ​ទុ​ក្ខិន្ទ្រិយ​នោះ​ឯង​ ​ប្រកបដោយ​និមិត្ត​ ​ប្រកបដោយ​ហេតុ​ ​ប្រកបដោយ​សង្ខារ​ ​ប្រកបដោយ​បច្ច័យ​ ​ឯ​ទុ​ក្ខិន្ទ្រិយ​នោះ​ ​មិន​មាន​និមិត្ត​ ​មិន​មានហេតុ​ ​មិន​មាន​សង្ខារ​ ​មិន​មាន​បច្ច័យ​ ​នឹង​កើតឡើង​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ ​នូវ​ទុ​ក្ខិន្ទ្រិយ​ផង​ ​ដឹង​ច្បាស់​នូវ​ហេតុ​កើតឡើង​ ​នៃ​ទុ​ក្ខិន្ទ្រិយ​ផង​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​ទៅ​ ​នៃ​ទុ​ក្ខិន្ទ្រិយ​ផង​ ​ទុ​ក្ខិន្ទ្រិយ​ ​កើតឡើង​ហើយ​ ​ក្នុង​ទី​ឯណា​ ​ក៏​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ទីនោះ​ផង​។​ ​ចុះ​ទុ​ក្ខិន្ទ្រិយ​ ​កើតឡើង​ក្នុង​ទី​ដូចម្តេច​ ​ទើប​រលត់​ទៅ​ ​ឥតមាន​សេសសល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​រមែង​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​។​ ​ទុ​ក្ខិន្ទ្រិយ​ ​កើតឡើង​ក្នុង​បឋមជ្ឈាន​នេះ​ ​តែង​រលត់​ទៅ​ ​ឥតមាន​សេសសល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​ទៅ​ ​នៃ​ទុ​ក្ខិន្ទ្រិយ​ ​ប្រមូល​មក​នូវ​ចិត្ត​ ​ដើម្បី​សេចក្តី​ពិត​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636852611873286621
ទៅកាន់ទំព័រ៖