ព្រះត្រៃបិដក ភាគ ៣៨

​ព្រះ​អរិយ​ទាំងឡាយ​ ​តែង​សរសើរ​ ​នូវ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​នោះ​ថា​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ឯណា​ ​ក៏​ចូលកាន់​តតិយជ្ឈាន​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​សុ​ខិន្ទ្រិយ​ ​កើតឡើង​ ​ក្នុង​តតិយជ្ឈាន​នុ៎ះ​ ​រមែង​រលត់​ទៅ​ ​ឥតមាន​សេសសល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​ដឹង​ច្បាស់​នូវ​ការ​រលត់​ ​នៃ​សុ​ខិន្ទ្រិយ​ ​ប្រមូល​មក​នូវ​ចិត្ត​ ​ដើម្បី​សេចក្តី​ពិត​។​
 [​២៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោ​មនស្សិ​ន្ទ្រិយ​ ​តែង​កើតឡើង​ ​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​សោ​មនស្សិ​ន្ទ្រិយ​ ​កើតឡើង​ហើយ​ ​ដល់​អាត្មាអញ​ ​សោ​មនស្សិ​ន្ទ្រិយ​នោះ​ឯង​ ​ប្រកបដោយ​និមិត្ត​ ​ប្រកបដោយ​ហេតុ​ ​ប្រកបដោយ​សង្ខារ​ ​ប្រកបដោយ​បច្ច័យ​ ​ឯ​សោ​មនស្សិ​ន្ទ្រិយ​នោះ​ ​មិន​មាន​និមិត្ត​ ​មិន​មានហេតុ​ ​មិន​មាន​សង្ខារ​ ​មិន​មាន​បច្ច័យ​ ​នឹង​កើតឡើង​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ ​នូវ​សោ​មនស្សិ​ន្ទ្រិយ​ផង​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​កើតឡើង​ ​នៃ​សោ​មនស្សិ​ន្ទ្រិយ​ផង​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​ទៅ​ ​នៃ​សោ​មនស្សិ​ន្ទ្រិយ​ផង​ ​មួយវិញទៀត​ ​សោ​មនស្សិ​ន្ទ្រិយ​ ​កើតឡើង​ ​ក្នុង​ទី​ឯណា​ ​រមែង​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ទីនោះ​ផង​។​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636852612631870009
ទៅកាន់ទំព័រ៖